មាតិកា
យុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺសាទឹក នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ៣១ តុលា ២០១៨
132
នៅថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្មសត្វ និងបសុព្យាបាល រួមជាមួយមន្ត្រីក្រោមឱវាទ បានបើកយុទ្ធនាការដើម្បីធ្វើការចាក់វ៉ាក់សាំងការពារជម្ងឺសាទឹក គោក្របី នៅស្រុកស្ទឹងហាវទាំងមូល។ ក្នុងនោះផងដែរ លោកក៏បានផ្តល់សម្ភារៈមួយចំនួន ដូចជា ធុងទឹកកកសម្រាប់រក្សាទុកវ៉ាក់សាំង រួមទាំងសម្ភារៈពេទ្យសត្វមួយចំនួនទៅដល់ពេទ្យស្រុក និងពេទ្យភូមិ។ ក្នុងយុទ្ធនាការនេះមានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃ៣១ តុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ ដោយឡែកថ្ងៃនេះក្រុមការងារធ្វើការចាក់បានចំនួន ៨៤ក្បាល ហើយលោកបន្តអំពាវនាវដល់ប្រជាកសិករឱ្យចូលរួមដើម្បីធ្វើការចាក់វ៉ាក់សាំងការពារជម្ងឺសត្វរបស់ពួកគាត់ឱ្យបានគ្រប់ៗគ្នា។
ចំនួនអ្នកចូលទស្សនា
Flag Counter