មាតិកា
ការចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការពិពណ៌នាការងារ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប
ចេញ​ផ្សាយ ៣០ តុលា ២០១៨
166
ថ្ងៃចន្ទ ៥រោច-អង្គារ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិសក័ ពស២៥៦២ ត្រូវនឹងថ្ងៃទី ២៩-៣០ ខែតុលា ឆ្នាំ២០១៨ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរ រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ រួមជាមួយមន្រ្តីក្រោមឱវាទ លោក ឯម ភា លោក ញ៉ុញ អ៊ុក លោកតឹក ជីវ៉ាយ និងលោកស្រី ណែត សារ៉េម បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ការពិពណ៌នាការងារ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប ដែលមានអ្នកចូលរួមចំនួន៥០នាក់ ស្រី ០៩នាក់។ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អោយយល់ដឹងកាន់តែច្បាស់អំពីការរៀបចំការពិពណ៌នាការងារ ដល់អង្គភាពក្រោមឱវាទក្រសួង។
ចំនួនអ្នកចូលទស្សនា
Flag Counter