មាតិកា
កិច្ចប្រជំុស្ដីពីការបូកសរុបលទ្ធការងាររបស់កម្មវិធីជំរុញកំណើនវិស្ស័យកសិកម្ម
ចេញ​ផ្សាយ ៣០ តុលា ២០១៨
156
នៅថ្ងៃចន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ លោក លឹម វណ្ណដា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងលោកទិត សុជាតិ បានចូលរួមកិច្ចប្រជំុស្ដីពីការបូកសរុបលទ្ធការងាររបស់កម្មវិធីជំរុញកំណើនវិស្ស័យកសិកម្ម ដែលប្រព្រឹត្តទៅនៅសណ្ឋាគារហុីម៉ាវារី រាជធានីភ្នំពេញ ក្រោមអធិបតីយភាពរបស់លោកជំទាវហោ ម៉ាលីន រដ្ឋលេខេធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកិច្ចប្រជុំមានរយៈពេល ៣ថ្ងៃ ដែលមានអ្នកចូលរួមសរុបចំនួន៨៤នាក់ ក្នុងនោះស្ត្រីមានចំនួន២១នាក់ ដែលមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងការិយាល័យផលិតកម្ម និងបសុព្យាបាលសត្វទាំង ២៥រាជធានី~ខេត្ត។ អ្នកអនុវត្តគម្រោងគឺអគ្គនាយកដ្ឋានសុខភាសត្វ និងផលិតកម្មសត្វដោយមានការឧបត្ថមពីគម្រោងEU PGA-live stock។ ក្នុងកិច្ចប្រជុំទាំងមូលមានគោលបំណង3÷គឺ ១.ចង់ពង្រឹងសមត្ថភាពមន្ត្រីផលិតកម្ម និងបសុព្យាបាល ២.ពង្រឹងសមត្ថភាពពេទ្យសត្វភូមិ ៣.ជម្រុញការចិញ្ចឹមសត្វលក្ខណៈខ្នាតតូច។
ចំនួនអ្នកចូលទស្សនា
Flag Counter