ចេញផ្សាយ ៣០ តុលា ២០១៨
157
ថ្ងៃអង្គារ~ពុធ ៦រោច~៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០~៣១ ខែតុលា ឆ្នាំ២០១៨ លោកគីវ ចាន់មករា និងលោកពៅ សីលា មន្ត្រីការិយាល័យផែនការ គណនេយ្យបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ប្រព័ន្ធផែនការ តាមដាន និងវាយតម្លៃថវិកាកម្មវិធី តាមប្រព័ន្ធកុំព្យូទ័រ» ក្រោមអធិបតីភាព លោកស្រីសូ ស្រីមុំ អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ ALICE VILLA ខេត្តតាកែវ។ ដែលនៅក្នុងវគ្គបណ្តុះបណ្តាលនោះមានការចូលរួមពីសិក្ខាកាមចំនួន 53នាក់ ក្នុងនោះស្រីចំនួន ១១នាក់ ដែលអញ្ជើញមកពី ២៥ រាជធានី-ខេត្ត។