ចេញផ្សាយ ២៦ តុលា ២០១៨
123
នៅព្រឹកថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨
លោក យស់ ចន្ថាណា អនុប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក តុង សែ នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានចូលរួមប្រជុំគណ:កម្មការតាមដាន ត្រួតពិនិត្យ ការប្រមូលផល-អនុផលព្រៃឈើពីព្រៃផ្តល់ផល រោងម៉ាស៊ីនអារ កែច្នៃ ការនាំចេញនាំចូល និងការគ្រប់គ្រងព្រៃឈើតាមបណ្តារាជធានីខេត្ត ដែលប្រព្រឹត្តទៅនាទីស្តីការក្រសួង ក្រោមអធីបតីភាព ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លទ្ធផលកិច្ចប្រជុំ៖
1. ប្រកាសសេចក្តីប្រកាសស្តីពីការបង្កើតគណ:កម្មការ។
2. ពិភាក្សាវិធានការអនុវត្ត
3. មន្ទីរ និងខណ្ឌ ត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យដេប៉ូស្តុក រោងម៉ាស៊ីន ការគ្រប់គ្រងដីព្រៃ។