ចេញផ្សាយ ២៦ តុលា ២០១៨
166
នៅថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨
ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក តឹក ជីវ៉ាយ បានចូលរួមប្រជុំផ្សព្វផ្សាយ ស្តីអំពីការពង្រឹងសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពក្នុងការដ្ឋាន និងការគ្រប់គ្រងក្រុមហ៊ុនសំណង់ នៅសាលាខេត្តព្រះសីហនុ។ ក្រោមគណៈអធិបតីភាពរបស់
-ឯកឧត្ដម ឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ ។
-ឯកឧត្តម ស៊្រុន ស្រ៊ន អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ។ និងអ្នកចូលរួមមាន
-លោក លោកស្រីប្រធានក្រុមប្រឹក្សាសង្កាត់ទាំង៤ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត តំណាងក្រុមហ៊ុនសំណង់ក្នុងខេត្ត។ ក្នុងកិច្ចប្រជុំទាំងមូលមានអ្នកចូលរួមសរុបចំនួន៨៥នាក់ ក្នុងនោះចំនួនស្រី៥នាក់។