ថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ ២៤ ខែតុលា ឆ្នាំ២០១៨
មន្រ្តីទទួលការិយាល័យអភវឌ្ឍន៍សហគមន៍កសិកម្ម រួមជាមួយមន្រី្តទទួលបន្ទុកការិយាល័កៅស៊ូ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីការចុះបញ្ជីគណនេយ្យសម្រាប់សហគមន៍កសិកម្ម ក្រោមអធិបតីភាពប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដែលមានសិក្ខាកាមចូលរួមចំនួន ៣៦នាក់ ក្នុងនោះស្រីចំនួន០៨នាក់ អញ្ជើញមកពីតាមបណ្តាខេត្តនានាដូចជាព្រៃវែង.កណ្តាល.ស្វាយរៀង.រាជធានីភ្នំពេញ.កែប កំពត.ព្រះសីហនុ.កោះកុង.ត្បូងឃ្មុំ ដែលប្រព្រឹត្តិនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម