ចេញផ្សាយ ២២ តុលា ២០១៨
159
ថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៨ ក្រោមការចាត់តាំងពីមន្ទីរ លោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងលោកស្រី ណែត សារ៉េម មន្រ្តីការិយាល័យរដ្ឋបាល-បុគ្គលិក បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការបញ្ជ្រាបយេនឌ័រ និងកុមារក្នុងវិស័យកសិកម្ម នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ខេត្តកំពត ដែលមានអ្នកចូលរួមចំនួន ៧៩នាក់ ស្រ្តី៦១នាក់។ សិក្ខាសាលានេះមានគោលបំណង៖
១-បូកសរុបលទ្ធផលដែលសម្រេចបាន ២-ពិនិត្យឡើងវិញ និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការអនុវត្ត រយ:ពេល០២ឆ្នាំកន្លងមក
៣-ពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយសមស្រប ដែលមាន អ្នកចូលរួមចំនួន ៧៩នាក់ ស្រ្តី៦១នាក់។