មាតិកា
វេទិកាចែករំលែកបទពិសោធន៍ជោគជ័យរបស់កសិករនាំមុខលើខ្សែច្រវាក់តម្លៃបន្លែ នៅភូមិបឹងរាំង និងភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់
ចេញ​ផ្សាយ ២១ វិច្ឆិកា ២០២៤
4
ថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចូលរួមសម្របសម្រួលវេទិកាចែករំលែកបទពិសោធន៍ជោគជ័យរបស់កសិករនាំមុខលើខ្សែច្រវាក់តម្លៃបន្លែ នៅភូមិបឹងរាំង និងភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានលោក អុំ សេងហ៊ួត កសិករនាំមុខជាអ្នកចែករំលែកបទពិសោធន៍ ជូនដល់សមាជិកសហគមន៍កសិកម្មសារិការកែវ។    នៅក្នុងវេទិកានេះ លោក អុំ សេងហ៊ួត បានចែករំលែកចំណេះដឹង និងបទពិសោធន៍ដូចខាងក្រោម៖    ១)- ការដាំដំណាំបន្លែឱ្យបានជោគជ័យ។    ២)- បទពិសោធន៍នៃការកែប្រែគុណភាពដី។    ៣)- វិធីថែទាំ ការពារ ព្យាបាលជំងឺ និងការគ្រប់គ្រងសត្វល្អិត។ បន្ទាប់មកក្រុមការងារបានចុះពិនិត្យ និងផ្តល់បច្ចេកទេសបន្ថែមការដាំដំណាំបន្លែដល់លោក អុំ សេងហ៊ួត និងលោក សាយ អ៊ុង ភូមិបឹងរាំង ឃុំសាមគ្គី ទូរស័ព្ទលេខ 0719697627 បានដាំ: ១. សណ្តែកកួ ផ្ទៃដីដាំដុះ ៣០០ម៉ែត្រការ៉េ កំពុងប្រមូលផល ជាមធ្យម២៥kg/ថ្ងៃ ក្នុងតម្លៃ២៥០០-៣០០០៛/kg គេមកយកដល់ចម្ការ ២. ឪឡឹក ផ្ទៃដីដាំដុះ១.២ហ.ត ជិតបានប្រមូលផល។
ចំនួនអ្នកចូលទស្សនា
Flag Counter