ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំមន្រ្តីខណ្ឌ ចូលរួមរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសគណៈកម្មការសហគមន៍នេសាទបែកក្រង់ ឃុំព្រៃនប់ និងសហគមន៍នេសាទបឹងជុំ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ដោយមានការចូលរួមពីសំណាក់រដ្ឋបាលស្រុកព្រៃនប់ លោកប្រធានក្រុមប្រឹក្សាឃុំ លោកមេភូមិ គណៈកម្មការ សមាជិកសហគមន៍ និងអង្គការដៃគូរ មានទីតាំងនៅភូមិបែកក្រង់ និងនៅសាលាឃុំបឹងតាព្រហ្ម។