ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤
លោកស្រី ណែត សារ៉េម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ស៊ុម សុខា ទីប្រឹក្សាសម្របសម្រួលកម្មវិធី Aspire-AT បានដឹកនាំមន្រ្តី ចុះរៀបចំពិធីផ្សព្វផ្សាយកម្មវិធី Aspire-AT ស្តីពី ការរៀបចំមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មចិញ្ចឹមមាន់ស្រែអូរជ្រៅរុងរឿង ក្រោមអធិបតីភាពលោក យន់ ឆេង ជំទប់ទី១ឃុំអូរជ្រៅ នៅឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឃុំក្រុមប្រឹក្សាឃុំ មេភូមិ និងកសិករជាច្រើននាក់។