ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤
លោក អ៊ុក ពុទ្ធា នាយរងផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ បានសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី "នីតិវិធីការល្បាតការពារព្រៃសហគមន៍"ដល់សមាជិកសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ សរុបចំនួន២៣នាក់ នៅស្នាក់ការសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ ស្ថិតក្នុងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។