ចេញផ្សាយ ១៨ តុលា ២០២៤
16
ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤
លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី ការស្នើសុំសាងសង់ផែទេសចរណ៍នេសាទ និងសាងសង់ផ្លូវនាវាចេញ-ចូលព្រែកអូត្រេះ(ហៅអូរត្រជាក់ចិត្ត) មានទីតាំងស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានសមាសភាពចូលរួមពីសំណាក់នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ លោកប្រធាន/តំណាងមន្ទីរដែលពាក់ព័ន្ធ ការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ មេធាវីប្រចាំរដ្ឋបាលខេត្តព្រះសីហនុ និងម្ចាស់សំណើ។