ចេញផ្សាយ ១៧ តុលា ២០២៤
12
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដឹកនាំលោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមប្រជុំពិភាក្សារៀបចំផែនការសកម្មភាពគ្រប់គ្រងតំបន់គ្រប់គ្រងជលផលសមុទ្រព្រែក កំពង់ស្មាច់ ខេត្តព្រះសីហនុ។ គោលបំណងនៃកិច្ចប្រជុំ គឺពិភាក្សាអំពី ការបង្កើតក្រុមការងារបច្ចេកទេស និងរៀបចំបែងចែកកន្លែងអភិរក្សជលផលក្នុងតំបន់ព្រែកកំពង់ស្មាច់ ដើម្បីជំរុញការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងមាន សមាសភាពចូលរួមប្រជុំរួមមាន តំណាងនាយកដ្ឋានអភិរក្សជលផល រដ្ឋបាលខេត្តព្រះសីហនុ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងតំណាងអង្គការដែលពាក់ព័ន្ធ។