ចេញផ្សាយ ១៦ កញ្ញា ២០២៤
33
ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញជលផល ចុះដាំកូនកោងកាងចំនួន ១៥០០ដើម ដើម្បីអបអរទិវាអូហ្សូនពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ "អូហ្សូនដើម្បីជីវិត ដាំកោងកាងដើម្បីការពារស្រទាប់អូហ្សូន និងភពផែនដី" នៅសហគមន៍នេសាទកែវផុស ស្ថិតនៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលសហការជាមួយអង្គការស្រលាញ់ធនធានធម្មជាតិកម្ពុជា(CNRO) ដោយមានការចូលរួមពីសំណាក់លោកអភិបាលរងស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងសិស្សានុសិស្សជាច្រើនរូប។