មាតិកា
កិច្ចប្រជុំស្ដីពីលទ្ធផលនៃការចុះសិក្សាទីតាំង និងគុណភាពទឹក សម្រាប់វារីវប្បកម្មក្នុងសមុទ្រ នៃគម្រោង SCMF
ចេញ​ផ្សាយ ១៣ កញ្ញា ២០២៤
21
នៅថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី ណែត សារ៉េម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម ដឹកនាំមន្រ្តីជំនាញជលផល ចូលរួមកិច្ចប្រជុំស្ដីពីលទ្ធផលនៃការចុះសិក្សាទីតាំង និងគុណភាពទឹក សម្រាប់វារីវប្បកម្មក្នុងសមុទ្រ នៃគម្រោង SCMF នៅសាលប្រជុំរបស់ខណ្ឌរដ្ឋបាលជលផលកំពង់សោម តាមរយៈវីដេអូ Zoom Meeting ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ។
ចំនួនអ្នកចូលទស្សនា
Flag Counter