មាតិកា
ចុះពិនិត្យ និងផ្តល់ថ្នាំកម្ចាត់សត្វល្អិត និថ្នាំការពារជំងឺលើដំណាំស្រូវរបស់កសិករនៅឃុំកសិករនៅភូមិស្ទឹងសំរោង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១៣ កញ្ញា ២០២៤
22
ថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក អាត ផល្លី ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យ និងផ្តល់ថ្នាំកម្ចាត់សត្វល្អិត និងថ្នាំការពារជំងឺលើដំណាំស្រូវរបស់កសិករនៅឃុំកសិករនៅភូមិស្ទឹងសំរោង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចំនួន ៦ហិកតា ស្មើនឹង ៣គ្រួសារ ក្រោយពិនិត្យរួចក្រុមការងារបានពន្យល់ណែនាំឱ្យ÷ ១.)បានផ្តល់ថ្នាំចំនួន ៦ហិកតា ស្មើនឹង ៣គ្រួសារ ដើម្បីកម្ចាត់សត្ចល្អិត និងការពារជំងឺរលាកស្រទាប់ស្លឹក និងជំងឺប្លាស់។ ២).ណែនាំកសិករពីការប្រើប្រាស់ជីក្នុងដំណាក់កាលមូរដើមនៃដំណាំស្រូវរបស់គាត់។ ៣).ណែនាំម្ចាស់ស្រែឱ្យបន្តតាមដានដំណាំស្រូវរបស់ពួកគាត់បន្ថែមទៀត។
ចំនួនអ្នកចូលទស្សនា
Flag Counter