ចេញផ្សាយ ១០ ឧសភា ២០២៤
43
ថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤
ក្រុមការងារការិយាល័យផែនការ គណនេយ្យ បានសហការជាមួយប្រធានគ្រប់គ្រងផ្សារលើ បានចុះប្រមូលស្ថិតិការលក់បន្លែនៅផ្សារលើ។ ជាលទ្ធផលឃើញថា ផ្សារលើមានតូបលក់បន្លែសរុប ១៤២តូប លក់ជាមធ្យមចំនួន ៦៤ ០០២គីឡូក្រាម/ថ្ងៃ ក្នុងនោះ÷
- តូបលក់បន្លែធំ ១៥តូប ជាមធ្យមលក់បាន ២៣០០គីឡូក្រាម/តូប/ថ្ងៃ
- តូបលក់បន្លែមធ្យម ៥៥តូប ជាមធ្យមលក់បាន ៤៥០គីឡូក្រាម/តូប/ថ្ងៃ
- តូបលក់បន្លែតូច ៧២តូប ជាមធ្យមលក់បាន ៦៦គីឡូក្រាម/តូប/ថ្ងៃ។