ចេញផ្សាយ ០៨ ឧសភា ២០២៤
44
ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក លោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក និងលោក ញ៉ុញ អ៊ុក នាយសង្កាត់រដ្ឋបាលជលផលមិត្តភាព បានចូលរួម និងរៀបចំបោះឆ្នោតសហគមន៍នេសាទកោះរ៉ុងសន្លឹមឡើងវិញ ក្រោមអធិបតីភាព លោក ជា ពិសិដ្ឋនរៈ អភិបាលរង នៃគណៈអភិបាលក្រុងកោះរ៉ុង ដោយមានចូលរួមពីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃរដ្ឋបាលជលផលប្រធានគម្រោង អភិរក្សតំបន់ឆ្នេរ នៃអង្គការ រុក្ខជាតិ និងសត្វព្រៃ សង្កាត់កោះរ៉ុង សន្លឹម លោក មេភូមិ កោះរ៉ុងសន្លឹម និងភូមិកោះតូច សមាជិក គណៈកម្មការនៃសហគមន៍នេសាទ កោះរ៉ុងសន្លឹម។