ចេញផ្សាយ ០៨ ឧសភា ២០២៤
46
ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤
លោក ម៉ាន់ វិស័ក្ក នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ និងលោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចូលរួមកិច្ចប្រជុំស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅភូមិព្រៃនប់១ ភូមិព្រៃនប់២ ភូមិព្រៃនប់៣ ភូមិបត់សិរមាន់ ភូមិបែកក្រង់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ហែម ដារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអាជ្ញាធរស្រុក ឃុំ ភូមិ ប្រជាពលរដ្ឋ និងមន្ទីរអង្គភាពពាក់ព័ន្ធ នៅបរិវេណវត្តព្រៃនប់។