ចេញផ្សាយ ០៨ ឧសភា ២០២៤
49
ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ លោក ស៊ុម សុខា ទីប្រឹក្សាសម្របសម្រួលកម្មវិធីAspire-AT និងលោក គីវ ចាន់មករា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដឹកនាំក្រុមការងារ ចុះប្រជុំផ្សព្វផ្សាយកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតកម្មជនបទ (Aspire-AT) ខេត្តព្រះសីហនុ នៅឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអាជ្ញាធរឃុំ។ ជាលទ្ធផលបាន÷
-ផ្សព្វផ្សាយគោលបំំណងរបស់កម្មវិធី។
-ការប្រមូលទិន្នន័យ។
-ការអញ្ជើញកសិករចូលរួមពិធី ការបង្កើតគណៈកម្មាធិការសហគមន៍កសិកម្ម។