មាតិកា
ការចុះស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា
ចេញ​ផ្សាយ ០៧ ឧសភា ២០២៤
48
ថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤÷ សរុបរួមទូទាំងខេត្ត ភ្ជួររាស់អនុវត្តបានចំនួន ៤៣ហិកតា បូកយោងបានចំនួន ៤៨១៩ហិកតា ស្មើនឹង ៣៦,២៣ភាគរយ និងព្រោះ អនុវត្តបានចំនួន ០ហិកតា បូកយោងបានចំនួន ៤១៣១ហិកតា ស្មើនឹង ៣១,០៦ភាគរយ នៃផែនការសរុប ១៣ ៣០០ហិកតា ក្នុងនោះ÷ ១/ស្រុកព្រៃនប់÷ ភ្ជួររាស់អនុវត្តបានចំនួន ៤៣ហិកតា បូកយោងបានចំនួន ៤៨១៩ហិកតា ស្មើនឹង ៤១,៧៦ភាគរយ និងព្រោះ អនុវត្តបានចំនួន ០ហិកតា បូកយោងបានចំនួន ៤១៣១ហិកតា ស្មើនឹង ៣៥,៨០ភាគរយ នៃផែនការសរុប ១១៥៤០ហិកតា។ ២/ស្រុកកំពង់សីលា÷ ភ្ជួររាស់អនុវត្តបានចំនួន ០ហិកតា ស្មើនឹង ០ភាគរយ និងព្រោះ អនុវត្តបានចំនួន ០ហិកតា ស្មើនឹង ០ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។
ចំនួនអ្នកចូលទស្សនា
Flag Counter