មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងទិសដៅអនុវត្តការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលុះចមូលដ្ឋានខេត្តព្រះសីហនុ និងជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ
ចេញ​ផ្សាយ ០៧ ឧសភា ២០២៤
52
ថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសាមគ្គី បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងទិសដៅអនុវត្តការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលុះចមូលដ្ឋានខេត្តព្រះសីហនុ និងជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងប្រជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោក លោកស្រី គណៈអភិបាលខេត្ត និងលោក អភិបាលនៃគណៈអភិបាលក្រុង ស្រុក រួមទាំងលោក លោកស្រីមកពីមន្ទីរអង្គភាពជុំវិញខេត្ត។
ចំនួនអ្នកចូលទស្សនា
Flag Counter