ចេញផ្សាយ ០៦ ឧសភា ២០២៤
51
ថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ឯម ភា នាយខណ្ឌរដ្ឋបាល ជលផលកំពង់សោម បានដឹកនាំមន្ត្រីជំនាញជលផល ចុះពិនិត្យ ស្ថានភាព ការចិញ្វឹមបង្គាក្នុងតង់ សរុបចំនួន ៩តង់ របស់វារីវប្បករ នៅក្នុងឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គាំទ្រដោយអង្គការសម្ព័ន្ធភាពដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគាំទ្រសម្លេងដើម្បីសមធម៌សង្គម ក្រោមការផ្តល់ជំនួយពីសហគមន៏អឺរ៉ុប ( EU )ការដាក់កូនបង្គាចិញ្ចឹមជំហ៊ានដំបូង ពិនិត្យឃើញថា ទឹកមានគុណភាពល្អ និងការរៀបចំតង់មានលក្ខណៈបច្ចេកទេសល្អប្រសើរ។