ចេញផ្សាយ ០៨ មេសា ២០២៤
50
ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេតសាស្ត្រ និងផលិតភាពកសិកម្ម បានស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤÷
សរុបរួមទូទាំងខេត្ត ភ្ជួររាស់អនុវត្តបានចំនួន ៦៣ហិកតា បូកយោងបានចំនួន ២៩៦៨ហិកតា ស្មើនឹង ២២,១៩ភាគរយ និងព្រោះ អនុវត្តបានចំនួន ៥៧ហិកតា បូកយោងបានចំនួន ២៨១១ហិកតា ស្មើនឹង ២១,០១ភាគរយ នៃផែនការសរុប ១៣ ៣៧៨ហិកតា ក្នុងនោះ÷
១/ស្រុកព្រៃនប់÷
ភ្ជួររាស់អនុវត្តបានចំនួន ៦៣ហិកតា បូកយោងបានចំនួន ២៩៦៨ហិកតា ស្មើនឹង ២៥,៥៥ភាគរយ និងព្រោះ អនុវត្តបានចំនួន ៥៧ហិកតា បូកយោងបានចំនួន ២៨១១ហិកតា ស្មើនឹង ២៤,២០ភាគរយ នៃផែនការសរុប ១១៦១៨ហិកតា។
២/ស្រុកកំពង់សីលា÷
ភ្ជួររាស់អនុវត្តបានចំនួន ០ហិកតា ស្មើនឹង ០ភាគរយ និងព្រោះ អនុវត្តបានចំនួន ០ហិកតា ស្មើនឹង ០ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។