មាតិកា
ការចុះពិនិត្យផ្ទាល់ស្ថានភាពការធ្វើវារីវប្បកម្មរបស់បងប្អូនវារីវប្បករ នៅចំណុចព្រែក៣
ចេញ​ផ្សាយ ០៨ មេសា ២០២៤
58
ថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ លោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក និងលោក ជឹម ចំរើន នាយសង្កាត់រដ្ឋបាលជលផលស្ទឹងហាវ បានចុះពិនិត្យផ្ទាល់ស្ថានភាពការធ្វើវារីវប្បកម្មរបស់បងប្អូនវារីវប្បករ នៅចំណុចព្រែក៣ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផលដូចខាងក្រោម៖ ១-វារីប្បករឈ្មោះ កែម ហ៊ុល ចិញ្ចឹមត្រីឆ្ពង់ ក្នងបែរ ចំនួន ៣៦បែ ដាក់ត្រីចិញ្ចឹមចំនួន ២០ ០០០ក្បាល ២-វារីវប្បករ សន ផល្លា ចិញ្ចឹមត្រីឆ្ពង់ក្នុងបែ ចំនួន ៣០បែ ដាក់កូនត្រីចិញ្ចឹមចំនួន ១៥ ០០០ក្បាល ។ ៣-វារីវប្បករចិញ្ចឹមក្តាមថ្ម ក្នុងពីដុងដាក់តាប្រឡាយត្រូវបានផ្អាកដំណើរការមួយរយៈពេល។ ចំពោះការចិញ្ចឹមត្រីឆ្ពង់នៅក្នុងបែខាងលើ មានទម្ងន់០.៥ ទៅ០.៧គ.ក្រ ក្នុង១ក្បាល។ បញ្ហាប្រឈម៖ ដោយសារបច្ចប្បន្ននេះអាកាសធាតុឡើងកំដៅខ្លាំង ធ្វើអោយការចិញ្ចឹមក្តាមថ្មក្នុងពិដុងជ័រ មិនអាចដំណើរការបាន ចំពោះការចិញ្ចឹមត្រីឆ្ពង់តាមបែត្រូវ ចល័តបែទៅរកកន្លែងទឹកមានជម្រៅជ្រៅវិញ ។
ចំនួនអ្នកចូលទស្សនា
Flag Counter