មាតិកា
ការចុះស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា
ចេញ​ផ្សាយ ០៤ មេសា ២០២៤
59
ថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេតសាស្ត្រ និងផលិតភាពកសិកម្ម បានស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤÷ សរុបរួមទូទាំងខេត្ត ភ្ជួររាស់អនុវត្តបានចំនួន ១៣៣ហិកតា បូកយោងបានចំនួន ២៩០៥ហិកតា ស្មើនឹង ២១,៧១ភាគរយ និងព្រោះ អនុវត្តបានចំនួន ៨៣ហិកតា បូកយោងបានចំនួន ២៧៥៤ហិកតា ស្មើនឹង ២០,៥៩ភាគរយ នៃផែនការសរុប ១៣ ៣៧៨ហិកតា ក្នុងនោះ÷ ១/ស្រុកព្រៃនប់÷ ភ្ជួររាស់អនុវត្តបានចំនួន ១៣៣ហិកតា បូកយោងបានចំនួន ២៩០៥ហិកតា ស្មើនឹង ២៥,០០ភាគរយ និងព្រោះ អនុវត្តបានចំនួន ៨៣ហិកតា បូកយោងបានចំនួន ២៧៥៤ហិកតា ស្មើនឹង ២៣,៧០ភាគរយ នៃផែនការសរុប ១១៦១៨ហិកតា។ ២/ស្រុកកំពង់សីលា÷ ភ្ជួររាស់អនុវត្តបានចំនួន ០ហិកតា ស្មើនឹង ០ភាគរយ និងព្រោះ អនុវត្តបានចំនួន ០ហិកតា ស្មើនឹង ០ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។
ចំនួនអ្នកចូលទស្សនា
Flag Counter