ចេញផ្សាយ ០៤ មេសា ២០២៤
61
ថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំវិភាគស្ថានភាពដើម្បីកំណត់អំពីបញ្ហា ទីតាំងនៃបញ្ហា មូលហេតុនៃបញ្ហា តម្រូវការ និងដំណោះស្រាយនានា និងបូកសរុបតម្រូវការគម្រោងសកម្មភាព និងចាត់អាទិភាព ក្រោមអធិបតីភាពលោក មីន កុម្ភៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលប្រជុំនៃមន្ទីរផែនការខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត។