មាតិកា
ការចូលរួមក្នុងកម្មវិធីដំណើរទស្សនៈកិច្ចរបស់ម្ចាស់ជំនួយកម្មវិធីអភិរក្សអណ្តើកសមុទ្រកម្ពុជារបស់អង្គការសត្វព្រៃ និងរុក្ខជាតិ ប្រចាំកម្ពជា។
ចេញ​ផ្សាយ ០៤ មេសា ២០២៤
71
ថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ លោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានសហការជាមួយផ្នែករដ្ឋបាលជលផលពាមក្រសោនៃខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង និងអង្គការ FFI បានចូលរួមក្នុងកម្មវិធីដំណើរទស្សនៈកិច្ចរបស់ម្ចាស់ជំនួយកម្មវិធីអភិរក្សអណ្តើកសមុទ្រកម្ពុជារបស់អង្គការសត្វព្រៃ និងរុក្ខជាតិ ប្រចាំកម្ពជា។ ដំណើរការទស្សនៈកិច្ចនេះ បានជួបប្រជុំសំណេះសំណាលស្តីពីស្ថានភាពអភិរក្សអណ្តើកសមុទ្រ ជាមួយអាជ្ញាធរមូលដ្ឋានឃុំ ប្រជានេសាទ ចាប់បានអណ្តើកសមុទ្រ និងសហគមន៍នេសាទសម្រស់កោះស្តេច។ បន្ទាប់មក បានបន្តបណ្តុះបណ្ដាលផ្សព្វផ្សាយពង្រឹងសមត្ថភាពដល់សិស្សានុសិស្សសាលារៀនកោះស្តេចស្តីពីវិធីសាស្ត្រជួយសង្គ្រោះអណ្តើកសមុទ្រប្រកបដោយសុវត្ថិភាព ក្នុងគោលបំណង ដើម្បីទទួលចំណេះដឹង និងបន្តវេនអភិរក្សអណ្តើកសមុទ្រនាថ្ងៃអនាគត។
ចំនួនអ្នកចូលទស្សនា
Flag Counter