ចេញផ្សាយ ០៣ មេសា ២០២៤
52
ថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកមន្ត្រី ចូលរួមកម្មពិធីផ្សព្វផ្សាយ និងអនុវត្តសារាចរលេខ០២ សរ ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការពង្រឹងបន្ថែមលើការងារគ្រប់គ្រងសកម្មភាពមីន ក្រោមអធិបតីភាពឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមប្រព័ន្ធវីដេអូ Zoom Meeting ដោយមានការចូលរួមពីស្ថាបន អង្គភាព និងមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង ២៥រាជធានីខេត្ត។