មាតិកា
ការចុះពិនិត្យទីតាំងជាក់ស្ដែងលើសំណើសុំសាងសង់ជលយានដ្ឋានជួសជុល ទូក កាណូត និងនាវាគ្រប់ប្រភេទ
ចេញ​ផ្សាយ ០២ មេសា ២០២៤
57
ថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក និងលោក ជឹម ចំរើន នាយសង្កាត់រដ្ឋបាលជលផលស្ទឹងហាវ បានចូលរួមចុះពិនិត្យទីតាំងជាក់ស្ដែងលើសំណើសុំសាងសង់ជលយានដ្ឋានជួសជុល ទូក កាណូត និងនាវាគ្រប់ប្រភេទ ដឹកដោយឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួម អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត។
ចំនួនអ្នកចូលទស្សនា
Flag Counter