មាតិកា
ការចុះពិនិត្យការចិញ្ចឹមត្រីឆ្តោ
ចេញ​ផ្សាយ ០២ មេសា ២០២៤
57
ថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក និងលោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានចុះពិនិត្យការចិញ្ចឹមត្រីឆ្តោ ចំនួនពីរទីតាំង ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រង់ចំណុចអូរតាសេក ជាលទ្ធផល បានពិនិត្យទីតាំងរបស់វារីវប្បករមានឈ្មោះដូចខាងក្រោម ១-ស៊យ ហ័ន ភេទប្រុស និយាមការលេខ X=311226 Y=1179548 ។ ២-ប៊ុន បារាំង ភេទ ប្រុសនិយាមការលេខ X=358606Y=1183805 ។ តាមការបញ្ជាក់ពីវារីវប្បករទាំងពីរ ទីតាំងថា គាត់មានស្រះសរុបចំនួន ៩ស្រះ មាន ផ្ទៃក្រឡាសរុប ១ ៨១០០ម៉ែត្រការ៉េ ដាក់កូនត្រីចិញ្ចឹមសរុប ៤៥ម៉ឺនកូន ហើយបច្ចុប្បន្នត្រីក្នុងស្រះ ១ក្បាលមានទំងន់ចាប់ពី១,៣គ.ក្រដល់១,៧គ.ក្រ តាមការប៉ាន់ស្មានផលត្រីស្តុកក្នុងស្រះសរុបប្រមាណ ៦៨០តោន ហើយកំពុងចាប់លក់បណ្តើរៗ ដោយមានឈ្មួញមកទិញដល់ទីតាំងផ្ទាល់។ ការចិញ្ចឹមមានដំណើរការល្អ ទីតាំងធំទូលាយ នៅឆ្ងាយពីទីប្រជុំជន សំបូរទឹក បើទោះបីមានបញ្ហាប្រឈមតិចតួច ពួកគាត់អាចដោះស្រាយបានទាន់ពេលវេលា។
ចំនួនអ្នកចូលទស្សនា
Flag Counter