ចេញផ្សាយ ១៥ មីនា ២០២៤
51
ថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤
លោក សុខ បាន នាយសង្កាត់រដ្ឋបាលជលផលកោះខ្យង និងលោកស្រី ងិន ដាលីន មន្ត្រីខណ្ឌរដ្ឋបាលជលផល បានចូលរួមសម្របសម្រួល និងអមដំណើរលោកស្រី កាំង ឃីម អនុប្រធានរដ្ឋបាលជលផល និងក្រុមការងារ ដើម្បីចុះពិនិត្យសិក្សាស្ថានភាពព្រៃកោងកាងមានស្រាប់ និងទីតាំងដែលត្រូវដាំកូនកោងកាងឡើងវិញក្នុងសហគមន៍នេសាទទាំងអស់ទូទាំងខេត្តព្រះសីហនុ។