មាតិកា
កិច្ចប្រជុំស្តីពីការបន្សុីទិសដៅ នៃការអនុវត្តបង្ហាញរបស់គម្រោង "ការបង្កើតភាពធន់របស់សហគមន៍កម្ពុជា ដោយប្រើប្រាស់ហេដ្ឋា រចនាសម្ព័ន្ធធម្មជាតិ និងការលើកកម្ពស់ការធ្វើពិពិធកម្មជីវភាព"
ចេញ​ផ្សាយ ១២ មីនា ២០២៤
46
ថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ លោក កង ម៉ាក្សី នាយផ្នែករដ្ឋបាលជលផលព្រៃនប់ លោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ និងលោក សុខន សាវុធ តំណាងទីប្រឹក្សា FOA បានចូលរួមកិច្ចប្រជុំស្តីពីការបន្សុីទិសដៅ នៃការអនុវត្តបង្ហាញរបស់គម្រោង "ការបង្កើតភាពធន់របស់សហគមន៍កម្ពុជា ដោយប្រើប្រាស់ហេដ្ឋា រចនាសម្ព័ន្ធធម្មជាតិ និងការលើកកម្ពស់ការធ្វើពិពិធកម្មជីវភាព" ក្រោមអធិបតីភាពលោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក អ៊ុក ណាវ៉ាន់ អគ្គនាយករងនៃក្រសួងបរិស្ថាន និងជានាយកគម្រោង នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ លោក អភិបាលរងស្រុកព្រៃនប់ អង្គការ Landesa. FACT. WEA សម្របសម្រួលគម្រោង Ni Cambodia។
ចំនួនអ្នកចូលទស្សនា
Flag Counter