ចេញផ្សាយ ១២ មីនា ២០២៤
46
ថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣
លោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមសិក្ខាសាលាលំហាត់សមយុទ្ធថ្នាក់ជាតិ ស្តីពីការអង្កេតតាមដានស្រាវជ្រាវលើការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វិ្រក ក្រោមអធិបតីភាព លោក ស៊ន សាន អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ នៅសណ្ឋាគារសោម៉ាទេវី អង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពីការិយាល័យផលិតកម្ម និងបសុព្យាបាលទាំង ២៥រាជធានីខេត្ត និងក្រសួងបរិស្ថាន អង្កការអភិរក្សសត្វព្រៃ និងអង្គការ FAO សរុបចំនួន ៥០នាក់។