ចេញផ្សាយ ០៧ មីនា ២០២៤
53
ថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤
លោក តិត ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពីការពិគ្រោះយោបល់ក្នុងក្របខណ្ឌនៃអគ្គលេខាធិការដ្ឋានគ.អ.ឆ.ក ស្តីពីការកសាងផែនការប្រើប្រាស់ដីចំណីឆ្នេរ និងព្រែកលម្អិតក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅទីស្ដីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីអភិបាលរង នៃអភិបាលខេត្តព្រះសីហនុ អភិបាលនៃគណៈអភិបាលស្រុកស្ទឹងហាវ និងអង្គភាពជំនាញពាក់ព័ន្ធ។