ចេញផ្សាយ ០៧ មីនា ២០២៤
60
ថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដឹកនាំខណ្ឌ និងការិយាល័យជំនាញ ចូលរួមកិច្ចប្រជុំពិនិត្យ និងតាមដានការអនុវត្តគម្រោងសម្បទានដីសេដ្ឋកិច្ច ក្រោមការដឹករបស់លោក ម៉ុច ចន្ថា អនុប្រធាននាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដោយមានការចូលរួមពីក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ្ឌ និងការិយាល័យពាក់ព័ន្ធ។