មាតិកា
ការចុះស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា
ចេញ​ផ្សាយ ០៧ មីនា ២០២៤
53
ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេតសាស្ត្រ និងផលិតភាពកសិកម្ម បានស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ សរុបរួមទូទាំងខេត្ត ភ្ជួររាស់អនុវត្តបានចំនួន ៨២ហិកតា ស្មើនឹង ០,៦១ភាគរយ និងព្រោះ អនុវត្តបានចំនួន ៨២ហិកតា ស្មើនឹង ០,៦១ភាគរយ នៃផែនការសរុប ១៣ ៣៧៨ហិកតា ក្នុងនោះ÷ ១/ស្រុកព្រៃនប់÷ ភ្ជួររាស់អនុវត្តបានចំនួន ៨២ហិកតា ស្មើនឹង ០,៧១ភាគរយ និងព្រោះ អនុវត្តបានចំនួន ៨២ហិកតា ស្មើនឹង ០,៧១ភាគរយ នៃផែនការសរុប ១១៦១៨ហិកតា។ ២/ស្រុកកំពង់សីលា÷ ភ្ជួររាស់អនុវត្តបានចំនួន ០ហិកតា ស្មើនឹង ០ភាគរយ និងព្រោះ អនុវត្តបានចំនួន ០ហិកតា ស្មើនឹង ០ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។
ចំនួនអ្នកចូលទស្សនា
Flag Counter