ចេញផ្សាយ ០៦ មីនា ២០២៤
49
ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំរវាងអគ្គលេខាធិការក្រុមប្រឹក្សាជនពិការ ជាមួយសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តព្រះសីហនុ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងការអភិវឌ្ឍបទដ្ឋានបច្ចេកទេស"ផាសុកវត្ថុ" នៅតាមទីសារធារណៈ និងតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត។