ចេញផ្សាយ ០៦ មីនា ២០២៤
46
ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំលោក អនុប្រធានមន្ទីរ ខណ្ឌ និងការិយាល័យជំនាញ ដើម្បីអបអរសាទរទិវាអន្តរជាតិ ៨មីនា ២០២៤ ខួបទី១១៣ “ស្តី្រ និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” “WOMEN AND GIRLS IN DIGITAL TRANSFORMATION” បរិវត្តកម្មឌីជីថល (DIGITAL TRANSFORMATION) សំដៅលើការធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថល ទៅក្នុងគ្រប់ ទិដ្ឋភាពនៃធុរកិច្ច សេដ្ឋកិច្ច និងសង្គម សំដៅផ្លាស់ប្តូរការងារបែបប្រពៃណី ឬមិនសូវមាននវានុវត្តន៍ទៅជាប្រព័ន្ធ ស្វ័យប្រវត្តិកម្ម ដោយមិនគ្រាន់តែបង្កើនប្រសិទ្ធភាពការងារ ថែមទាំងផ្តល់ឱកាសឱ្យមាននវានុវត្តន៍ថ្មីៗ ក្នុងការសម្របសម្រួលដល់ការធ្វើធុរកិច្ច និងការរស់នៅរបស់សង្គមជាតិជំនាន់ថ្មី។