ចេញផ្សាយ ០៦ មីនា ២០២៤
47
ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទព្រះសីហនុ លោក ស៊ុម សុខា ទីប្រឹក្សាសម្របសម្រួលកម្មវិធី Aspire-AT លោក គីវ ចាន់មករា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដឹកនំាមន្ត្រី ចុះណែនាំពីការធ្វើផែនការអាជីវកម្មរបស់សហគមន៍កសិកម្មសារិកាកែវ នៅឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាលសហគម៍ និងសមាជិក។