ចេញផ្សាយ ០៥ មីនា ២០២៤
51
ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤
លោក ឌី សុភី នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ ទទួលបន្ទុករួម និងលោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមប្រជុំគណៈកម្មការរដ្ឋបាល ដើម្បីកំណត់ដី ចំណី ផ្លូវ អូរ ប្រឡាយ ព្រែក បឹង និងដីចំណីសាធារណៈផ្សេងៗ ស្ថិតក្នុងភូមិថ្ម ធំភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កិច្ចប្រជុំដឹកនាំដោយ លោក ហែម ដារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ទីកន្លែងសាលប្រជុំសាលប្រជុំរដ្ឋបាលខេត្តជាន់ទី៣ ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកព្រៃនប់ ឃុំ និងអ្នកពាក់ព័ន្ធ។