ចេញផ្សាយ ០៥ មីនា ២០២៤
51
ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤
លោក ហុក ឡាំ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម និងលោក ទុំ ពុទ្ធា នាយរងផ្នែករដ្ឋ្ឋបាលជលផលព្រៃនប់ បានចូលរួមប្រជុំពិភាក្សាការងារស្ថិតិជលផលប្រចាំសប្តាហ៍ និងប្រចាំខែតាមប្រព័ន្ធវីដេអូ Zoom meeting ជាលទ្ធផល៖
១.នាយសង្កាត់ត្រូវប្រមូលស្ថិតិពីអ្នកនេសាទ ក្នុងតំបន់ សហការជាមួយប្រធានសហគមន៍នេសាទ។
២.នាយសង្កាត់ត្រូវបូកសរុបរបាយការណ៍មកផ្នែករដ្ឋបាលជលផល បញ្ជូនមកខណ្ឌរដ្ឋបាលជលផលរួច ផ្ញើជូនមន្ទីរកសិកម្ម។
៣.មន្រ្តីទទួលបន្ទុកការងារស្ថិតិត្រូវផ្ងើទិន្នន័យមករដ្ឋបាលជលផលរៀងរាល់ថ្ងៃសុក្រ នៃសប្តាហ៍នីមួយៗ។