មាតិកា
ការចុះប្រមូលស្ថិតិការលក់បន្លែ និងស្រង់តម្លៃទីផ្សារកសិផល សាច់ និងផលជលផល នៅផ្សារលើ
ចេញ​ផ្សាយ ០៥ មីនា ២០២៤
50
ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារការិយាល័យផែនការ គណនេយ្យ និងក្រុមការងារការិយាល័យទីផ្សាររបស់ក្រសួងកសិកម្ម បានសហការជាមួយប្រធានគ្រប់គ្រងផ្សារលើ បានចុះប្រមូលស្ថិតិការលក់បន្លែ និងស្រង់តម្លៃទីផ្សារកសិផល សាច់ និងផលជលផល នៅផ្សារលើ។ ជាលទ្ធផល ឃើញថា÷ ១.តូបលក់បន្លែសរុប ១៤២តូប ក្នុងនោះ - តូបលក់បន្លែធំ ១៥តូប ជាមធ្យមលក់បាន២៥០០គីឡូក្រាម/តូប/ថ្ងៃ - តូបលក់បន្លែមធ្យម ៥៥តូប ជាមធ្យមលក់បាន ៤៧០គីឡូក្រាម/តូប/ថ្ងៃ - តូបលក់បន្លែតូច ៧២តូប ជាមធ្យមលក់បាន៦៧គីឡូក្រាម/តូប/ថ្ងៃ សរុបជាមធ្យមក្នុង១ថ្ងៃក្នុងផ្សារលើលក់បន្លែបាន ៦៨,១៧៤ គីឡូក្រាម/ថ្ងៃ។ ២.សូមភ្ចាប់ជួនតារាងសម្រង់តម្លៃកសិផល សាច់ និងផលជលផល។
ចំនួនអ្នកចូលទស្សនា
Flag Counter