មាតិកា
កិច្ចប្រជុំស្តីពីការចុះពិនិត្យតាមដាន និងវាយតម្លៃសុក្រឹតភាពទិន្នន័យតម្លៃទីផ្សារកសិផល
ចេញ​ផ្សាយ ០៥ មីនា ២០២៤
46
ថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តី ជួបប្រជុំជាមួយ ក្រុមការងារទីផ្សារកសិកម្ម មកពីការិយាល័យទីផ្សារកសិកម្ម នៃនាយកដ្ឋានផែនការ និងស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចុះពិនិត្យតាមដាន និងវាយតម្លៃសុក្រឹតភាពទិន្នន័យតម្លៃទីផ្សារកសិផល ដោយមានការចូលរួមពីការិយាល័យជំនាញពាក់ព័ន្ធ។
ចំនួនអ្នកចូលទស្សនា
Flag Counter