មាតិកា
ត្រសក់ល្អៗ ស្រស់ៗ និងសុវត្ថិភាព សម្រាប់ការបរិភោគ ព្រោះជាត្រសក់ដែលដាំដោយកសិករក្នុងស្រុកយើង លេខទូរស័ព្ទទំនាក់ទំនងបញ្ជាទិញ 069342385
ចេញ​ផ្សាយ ០៣ មីនា ២០២៤
49
ថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ លោក​ ជា​ សារ៉ាត់​ រស់នៅភូមិព្រៃប្រសិទ្ធ​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ លេខទូរស័ព្ទទំនាក់ទំនងបញ្ជាទិញ 069342385 ជាសមាជិកសហគមន៍កសិកម្មមាន់ស្រែរុងរឿង បន្ថែមលើរបរចិញ្ចឹមមាន់កសិករបានដាំត្រសក់ផ្អ(ទ្រើង)លើផ្ទៃដីទំហំ ២ហិកតា ស្មើនឹង ២០០រង​។ បច្ចុប្បន្នត្រសក់ដែលអាចប្រមូលផលបានលើផ្ទៃដី ១ហិកតា ដោយមួយលើកប្រមូលផលបានចំនួន​ ១​តោន ការប្រមូលផលប្រើរយៈពេល ២ខែទើបអស់។ ត្រសក់ដែលប្រមូលផលលក់ ក្នុងតម្លៃ ២០០០​រៀល​/គ.ក្រ ដោយលក់នៅតាមទីផ្សារនីមួយៗ និងមានកសិករខ្លះមកទិញដល់ផ្ទះរបស់គាត់ផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter