ចេញផ្សាយ ០១ មីនា ២០២៤
49
ថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤
លោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងដីកា(វិធានការការពារ និងថែរក្សាធនធានធម្មជាតិ) សហគមន៍ជំពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមលោកអភិបាលរងស្រុកព្រៃនប់ លោកមេឃុំទួលទទឹង មេភូមិ នាយនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំ សហគមន៍នេសាទ បឹងរាំង ចុងអូរ បន្ទាយប្រីយ៍ និងជំពូខ្មៅ ជាលទ្ធផល៖
-សិក្ខាកាម ប្តេជ្ញាចិត្តការពារធនធានធម្មជាតិ ។
-ចំពោះការចេញដីកា ពិន័យបទល្មើស ផ្សេងៗ ក្រុមការងារ និងយកមតិសិក្ខាកាម ទៅពិភាក្សានៅថ្នាក់លើទៀត។
រៀបចំដោយ អង្គការមជ្ឈមណ្ឌលប្រជាពលរដ្ខដើម្បីអភិវឌ្ឍន៏សន្តិភាព(PDP) មានទីតាំងនៅ សាលាឃុំ ទួលទឺង ស្រុកព្រៃនប់។