ចេញផ្សាយ ២៩ កុម្ភៈ ២០២៤
45
ថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤
លោក យស់ ចន្ថាណា លោក តឹក ជីវ៉ាយ និងលោកស្រី ណែត សារ៉េម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំខណ្ឌ និងការិយាល័យជំនាញ ចូលរួមកិច្ចប្រជុំពិភាក្សាលើវិធានក្នុងការចុះពិនិត្យតាមដានដំណើរការអនុវត្តគម្រោងសម្បទានដីសេដ្ឋកិច្ច ក្រោមអធិបតីភាពឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីស្ថាបន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង ពាក់ព័ន្ធ។