ចេញផ្សាយ ២៩ កុម្ភៈ ២០២៤
46
ថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤
លោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ដឹកនាំលោក អ៊ុក ចាន់ដារ៉ារិទ្ធ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ចូលរួមសិក្ខាសាលាស្តីពី ការពង្រឹងការគ្រប់គ្រង់កសិដ្ឋានចិញ្ខឹមសត្វស្របតាមប្រកាសលេខ៥៤៩ប្រ.ក កសក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព លោក ស៊ាង សុខលីម ប្រធាននាយកដ្ឋានផលិតកម្ម នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម ដោយមានការចូលរួមពីការិយាល័យផលិតកម្ម និងបសុព្យាបាលទាំង ២៥រាជធានីខេត្ត សរុបចំនួន ៧០នាក់។