មាតិកា
កម្មវិធីទស្សនៈកិច្ចសិក្សានៅសហគមន៍នេសាទស្ថិតក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់
ចេញ​ផ្សាយ ២០ កុម្ភៈ ២០២៤
50
ថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោក កង ម៉ាក្សី នាយផ្នែករដ្ឋបាលជលផលព្រៃនប់ និងលោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចូលរួមក្នុងកម្មវិធីទស្សនៈកិច្ចសិក្សានៅសហគមន៍នេសាទស្ថិតក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់។ ជាលទ្ធផល សិក្សាស្តីពីការអភិរក្សព្រៃកោងកាង និងជីវៈចម្រុះសមុទ្រ បង្កើនជីវភាពរបស់សហគមន៍នេសាទឱ្យមានភាពប្រសើរប្រសើរឡើង និងមាននិរន្តរភាពព្រមទាំងចេះបន្សាំខ្លួនទៅ និងការប្រែប្រួលអាកាសធាតុ ដោយមានការចូលរួមពីរដ្ឋបាលស្រុកព្រៃនប់ សហគមន៍នេសាទ បឹងរាំង ចុងអូរ បន្ទាយប្រីយ៍ និងជម្ពូរខ្មៅ អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍(BCV) អង្គការសមន្ធ័ភាពដើម្បីអភិរក្សធនធានជលផល(FACT) មជ្ឈមណ្ឌលដើម្បីវិភាគបណ្តាអភិវឌ្ឍន៍(FACT) អភិវឌ្ឍន៍(ADIC) មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បី អភិវឌ្ឍន៍សន្តិភាព(PDP)។ គាំទ្រថវិកាដោយអង្គការ Landesa មានទីតាំងក្នុងដែនសហគមន៍នានាក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter